តាមប្រភពព័ត៌មានពីក្រុងហុងកុង បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រុមសកម្មជនចលនាដីធ្លីអន្តរជាតិ (Occupy Movement) ត្រូវការរកផ្ទះសម្បែងថ្មីសម្រាប់រស់នៅ។
នៅថ្ងៃច័ន្ទនេះ ចៅក្រមមួយរូបបានចេញសេចក្ដីសម្រេចលើបណ្តឹងតាមផ្លូវច្បាប់របស់ក្រុមហ៊ុនអចលនទ្រព្យ HSBC ឲ្យបណ្ដេញក្រុមអ្នកតវ៉ាប្រឆាំងមូលធននិយមចេញពីទីសាធារណៈដែលស្ថិតនៅក្រោមការិយាល័យកណ្ដាលនៃធនាគារនៅមណ្ឌលហិរញ្ញវត្ថុចិន។
ចៅក្រមនោះបានសម្រេចថា ក្រុមសកម្មជនទាំងនោះត្រូវតែចេញពីទីនោះនៅម៉ោង៩ល្ងាច នៅថ្ងៃទី២៧ ខែសីហា។ សកម្មជនដីធ្លីមួយក្រុមតូចបានបោះតង់ រៀបចំតុ និងសាឡុង ហើយបានរស់នៅទីសាធារណៈយ៉ាងធំនៅជាន់ផ្ទាល់ដីនៃអគារនេះតាំងពីចលនាសកម្មជនដីធ្លីបានចាប់ផ្តើមកាលពីរដូវត្រជាក់ឆ្នាំមុន។
ទោះបីជាក្រុមហ៊ុនអចលនទ្រព្យ HSBC ជាម្ចាស់កម្មសិទ្ធិដីនោះក៏ដោយ ក៏ដីនេះតាមផ្លូវច្បាប់គឺត្រូវបានកំណត់ទុកប្រើប្រាស់ជា ផ្លូវសាធារណៈ ប៉ុន្តែចៅក្រមរូបនោះបានសម្រេចថា ការប្រើប្រាស់ទីធ្លាដោយក្រុមសកម្មជននោះ លើសពីដីដែលត្រូវបានកំណត់សម្រាប់ប្រើប្រាស់សាធារណៈទៅទៀត៕