Local, Regional and International News ព័ត៌មាន ជាតិ តំបន់ និងអន្តរជាតិ
Monday, August 13, 2012
ប្រេងឆៅឡើងថ្លៃជាង១ដុល្លារ១បារ៉ែល
តាមប្រភពព័ត៌មានពីសិង្ហបុរីបានឲ្យដឹងថា ប្រេងឆៅក្រុមហ៊ុនប្រេនថ៍ (Brent) ឡើងថ្លៃជាង១ដុល្លារក្នុងមួយបារ៉ែល (១បារ៉ែលមានចំណុះស្មើ១៥៩លីត្រ) នៅថ្ងៃច័ន្ទនេះ ដោយសារតែមានការព្រួយបារម្ភជាថ្មីថា នឹងមានការអាក់ខានក្នុងការផ្គត់ផ្គង់ប្រេង ខណៈប្រទេសអ៊ីស្រាអែលទើបបានប្រកាសនាពេលថ្មីបំផុតថា ខ្លួននឹងបញ្ឈប់ប្រទេសអ៊ីរ៉ង់មិនឲ្យបន្តកម្មវិធីនុយក្លេអ៊ែរដែលចម្រូងចម្រាស ជាហេតុបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុនប្រេនដ៍បានដំឡើងថ្លៃប្រេង១,០៨ដុល្លារ គឺមួយបារ៉ែលស្មើនឹង១១៤,០៣ដុល្លារ នៅម៉ោង៩និង៣៧នាទី ព្រឹកថ្ងៃនេះ ម៉ោងនៅភ្នំពេញ។ ប្រេងនៅសហរដ្ឋអាមេរិកឡើងថ្លៃ៧៤សេន ស្មើនឹង៩៣,៦១ដុល្លារ ក្នុងប្រេងចំណុះ១១៩,២៤ លីត្រ៕