កាប៊ុល-ស្ត្រីអ្នកនាំពាក្យកងទ័ពណាតូនៅប្រទេសអាហ្វហ្គានីស្ថានបាននិយាយថាជនអាហ្វហ្គានីស្ថានស្លៀកពាក់ឯកសណ្ឋានបានសម្លាប់ទាហានអាមេរិក៣នាក់នៅខេត្តហ៊ែលម៉ាននៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
ស្ត្រីអ្នកនាំពាក្យនោះបាននិយាយប្រាប់អ្នកយកព័ត៌មានរ៉យទ័រថាអ្វីដែលយើងដឹងគឺទាហានទាំង៣នាក់នោះត្រូវសម្លាប់ដោយជនអាហ្វហ្គានីស្ថានស្លៀកពាក់ឯកសណ្ឋានយោធា។ យើងនៅមិនទាន់អាចសន្និដ្ឋានបានទេនៅពេលនេះថា
តើការបាញ់សម្លាប់នោះជាអំពើរបស់កងសន្តិសុខក្រហមឬពួកតាលីបានមន្ត្រីអាហ្វនីស្ថាននិយាយថាទាហានអាមេរិកទាំង៣នាក់នោះសុទ្ធតែសមាជិកកងទ័ពពិសេសហើយពួកគាត់ទាំង៣នាក់នោះត្រូវជនស្លៀកពាក់ឯកសណ្ឋានបាញ់ស្លាប់នៅពេលកំពុងប្រជុំនៅស្រុកសានហ្គីនកាលពីថ្ងៃព្រហស្បតិ៍។
អ្វីដែលហៅថាជាការបាញ់ប្រហារបៃតងលើខៀវដែលក្នុងការបាញ់ប្រហារនោះនគរបាលឬទាហានបែរចុងកាំភ្លើងរកគ្រូមកពីប្រទេសលោកខាងលិច
បស្ចិមប្រទេសនោះបានបាត់ជំនឿទុកចិត្តយ៉ាងខ្លាំងរវាងទ័ពសម្ពន្ធមិត្តខណៈយុទ្ធជនណាតូត្រៀមខ្លួនផ្ទេរភារកិច្ចទៅកងកម្លាំងអាហ្វហ្គានីស្ថាននៅឆ្នាំ២០១៤។
យោងទៅតាមអង្គការណាតូបានឲ្យដឹងថាការបាញ់ប្រហារលើទាហានបរទេសបែបនេះមានចំនួន២៤ករណីហើយ
ចាប់តាំងពីខែមករាដែលក្នុងការបាញ់ប្រហារនោះបណ្ដាលឲ្យទាហានសម្ពន្ធមិត្តស្លាប់ចំនួន២៨នាក់។ កាលពីឆ្នាំមុន
មានការបាញ់ប្រហារបែបនេះចំនួន២១ករណីបណ្ដាលឲ្យទាហានសម្ពន្ធមិត្តស្លាប់ចំនួន៣៥នាក់។
ក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតទាហានអាមេរិកកាំង៣នាក់និងបុគ្គលិកផ្ដល់ជំនួយម្នាក់ត្រូវបាញ់សម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅខេត្តគុណាភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាត៕