Monday, August 13, 2012

ក្រុម​សកម្មជន​ចលនា​​​ដីធ្លី​នៅ​ក្រុង​ហុង​កុង​អាច​ត្រូវ​បណ្ដេញ​ចេញ​​ពី​ដី​របស់​ខ្លួន​ ដោយ​សារ​គម្រោង​សំណង់​អគារ​របស់​ក្រុមហ៊ុន​អចល​ទ្រព្យ

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុង​ហុង​កុង បាន​​ឲ្យ​ដឹង​​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ថា ​ក្រុម​​​សកម្មជន​ចលនា​ដីធ្លី​អន្តរជាតិ (Occupy Movement) ​ត្រូវ​ការ​​រក​ផ្ទះ​សម្បែង​​ថ្មី​សម្រាប់​រស់​នៅ​។

​នៅ​ថ្ងៃ​ច័ន្ទ​នេះ ចៅក្រម​មួយ​រូប​បាន​ចេញ​សេចក្ដី​សម្រេច​លើ​​​​បណ្តឹង​តាម​ផ្លូវ​ច្បាប់​​​របស់​​ក្រុម​ហ៊ុន​អចលនទ្រព្យ HSBC ឲ្យ​​បណ្ដេញ​​​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​​មូលធន​និយម​ចេញ​ពី​​ទី​សាធារណៈ​​​ដែល​ស្ថិត​នៅ​ក្រោម​ការិយាល័យ​កណ្ដាល​នៃ​ធនាគារ​នៅ​មណ្ឌល​ហិរញ្ញវត្ថុ​ចិន​។

ចៅក្រម​នោះ​បាន​សម្រេច​ថា ក្រុម​សកម្មជន​ទាំងនោះ​ត្រូវ​តែ​ចេញ​ពី​​ទី​នោះ​នៅ​ម៉ោង​៩​ល្ងាច នៅ​ថ្ងៃ​ទី​២៧ ខែសីហា។ សកម្មជន​ដីធ្លី​មួយ​ក្រុម​តូច​បាន​​បោះតង់ រៀបចំ​តុ និង​សាឡុង ហើយ​បាន​​រស់​នៅ​ទី​សាធារណៈ​យ៉ាង​ធំ​​​នៅ​​ជាន់​ផ្ទាល់​ដី​នៃ​អគារ​នេះ​តាំង​ពី​ចលនា​សកម្មជន​ដី​ធ្លី​បាន​ចាប់​ផ្តើម​កាល​ពី​រដូវ​​ត្រជាក់​​ឆ្នាំមុន។

ទោះ​បី​ជា​ក្រុម​ហ៊ុន​អចលនទ្រព្យ HSBC ​ជា​ម្ចាស់​កម្មសិទ្ធិ​​ដី​នោះ​ក៏​ដោយ​​ ក៏​ដី​នេះ​តាម​ផ្លូវ​ច្បាប់​គឺ​​ត្រូវ​បាន​កំណត់​ទុក​​ប្រើ​ប្រាស់​ជា ​ផ្លូវ​សាធារណៈ ប៉ុន្តែ​ចៅ​ក្រម​​រូប​នោះ​បាន​សម្រេច​ថា​ ការ​ប្រើ​ប្រាស់​ទី​ធ្លា​​​ដោយ​ក្រុម​សកម្មជន​នោះ លើស​ពី​ដី​ដែល​ត្រូវ​បាន​​កំណត់​សម្រាប់​ប្រើប្រាស់​​សាធារណៈ​ទៅទៀត៕