តេហេរ៉ង់, អ៊ីរ៉ង់-ទូរទស្សន៍រដ្ឋនៃប្រទេសអ៊ីរ៉ង់បានផ្សាយកាលពីម្សិលមិញថា ចំនួនស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសអ៊ីរ៉ង់បានកើនឡើងដល់២៥០នាក់ហើយ រីឯចំនួនអ្នករបួសវិញកើនឡើងដល់ជាង២.០០០ នាក់ ហើយមនុស្សរាប់ពាន់អ្នកទៀត នាំគ្នានៅក្រៅផ្ទះពេញមួយយប់ ក្រោយពីការរញ្ជួយដីនោះបានបំផ្លាញភូមិ និងលំនៅឋានជាច្រើននៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់។
រូបភាពផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ដំណឹងសំខាន់បានបង្ហាញឲ្យឃើញប្រជាជនរាប់សិបគ្រួសារកំពុងដេកលើភួយដែលក្រាលនៅលើដីក្នុងឧទ្យាននានា។ អ្នកខ្លះកំពុងយំ អ្នកខ្លះទៀតកំពុងរងាញ័រញាក់ដោយសារអាកាសធាតុត្រជាក់នៅតំបន់ភ្នំដែលទទួលរងការរញ្ជួយដី នៅជិតប្រទេសអាស៊ែបៃហ្សង់ ដែលជាប្រទេសជិតខាង។
ក្រុមអ្នកសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីរំដោះប្រជាជនដែលជាប់នៅក្នុង បំណែកអគារបាក់បែក ហើយបានចុះទៅដល់ភូមិមួយចំនួនដែលស្ថិតនៅឆ្ងាយៗ។ ទូរទស្សន៍ នេះក៏បានបង្ហាញឲ្យឃើញប្រជាជនជាច្រើននាក់កំពុងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ និងគ្លីនិកនានា រីឯប្រជាជនជាច្រើននាក់ទៀតកំពុងត្រូវបានព្យាបាលនៅតាមគ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទីភ្នាក់ងារសង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីលើកទី១កាលពីថ្ងៃសៅរ៍ នៅម៉ោង៤ និង៥៣នាទីល្ងាច (ត្រូវនឹងម៉ោង១២និង២៣នាទីម៉ោងសកល) នោះមានអានុភាព៦,៤ រិចធឺរ និងកើតមានលើផ្ទៃដី ៦០ គីឡូម៉ែត្រ ភាគ ឦសាននៃទីក្រុងតាប្រ៊ីស (Tabriz) ក្នុងជម្រៅ៩,៩គីឡូម៉ែត្រ។ ទូរទស្សន៍របស់រដ្ឋបានដកស្រង់សម្ដីរបស់ប្រធានគណៈកម្មាធិការវិបត្តិមូលដ្ឋាន លោក ខាលីល សាអេ (Khalil Saei) ដែលបាននិយាយថា ចំណុចកណ្ដាលនៃរញ្ជួយដីនេះ គឺស្ថិតនៅចន្លោះទីប្រជុំជន អាហា (Ahar) និងហារីស (Haris) ចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងតេហេរ៉ង់។
ទូរទស្សន៍អ៊ីរ៉ង់បានរាយការណ៍បញ្ជាក់ថា ការរញ្ជួយដីនេះ កើតមាននៅទីប្រជុំជនអាហារ ហារីស និងវ៉ាសាកាន់ (Varzaqan) នៅខេត្តអាស៊ែបៃហ្សង់ភាគខាងកើតប្រទេសអ៊ីរ៉ង់។ មានភូមិយ៉ាងតិចចំនួនប្រាំមួយភូមិត្រូវខូចខាតទាំងស្រុង ហើយភូមិចំនួន៦០ភូមិទៀតត្រូវទទួលរងការខូចខាត ចាប់ពី៥០ភាគរយ រហូតដល់៨០ភាគរយ។
កាលពីឆ្នាំ២០០៣ មានប្រជាជនប្រមាណ ២៦.០០០ នាក់ស្លាប់ដោយសារការរញ្ជួយដីមានអានុភាព៦,៦ រិចធឺរ ដែលបានបំផ្លាញទីក្រុងបាម (Bam) ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់៕
Local, Regional and International News ព័ត៌មាន ជាតិ តំបន់ និងអន្តរជាតិ
Sunday, August 12, 2012
សារពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិជូនចំពោះយុវជនលើពិភពលោក រួមទាំងយុវជនខ្មែរផង
ទិវាយុវជនអន្តរជាតិ, ថ្ងៃទី១២ ខែសីហា
សារពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១២
បច្ចុប្បន្ន មានយុវជនច្រើនបំផុតពុំដែលធ្លាប់មានពីមុនមក ហើយភាគច្រើននៃយុវជនទាំងនោះរស់នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ យុវជនមានសក្ដានុពលខ្លាំងក្នុងការលើកកម្ពស់សុខុមាលភាពក្រុមគ្រួសារទាំងមូល។
ប៉ុន្តែមានយុវជនច្រើនណាស់ រួមទាំងយុវជនដែលទទួលបានការអប់រំខ្ពង់ខ្ពស់ ឬយុវជនដែលមានចំណេះដឹងជ្រៅជ្រះផង ទទួលបានប្រាក់ឈ្នួលទាប ការងារគ្មានអនាគត ហើយមានអត្រាគ្មានការងារធ្វើច្រើន។
វិបត្តិសេដ្ឋកិច្ចពិភពលោកធ្វើឲ្យប៉ះពាល់យុវជនយ៉ាងខ្លាំងបំផុត ហើយមានយុវជនជាច្រើនអស់សង្ឃឹម ឬបាក់ទឹកចិត្តដោយសារភាពអយុត្តិធម៌សង្គមកាន់តែខ្លាំងឡើងៗ។ យុវជនជាច្រើនអស់សង្ឃឹមចំពោះអនាគត និងគ្មានសិទ្ធិចូលរួមក្នុងដំណើរការនយោបាយ សង្គម និងអភិវឌ្ឍន៍ នៅក្នុងប្រទេសរបស់ខ្លួន។ ប្រសិនបើ គ្មានវិធានការជាបន្ទាន់ទេ នោះយើងពិតជាប្រឈមនឹងការបង្កើតឲ្យមាន "ជំនាន់យុវជនដែលពោរពេញដោយក្ដីសង្ឃឹម" ក្នុងការប្រើបញ្ញា និងក្ដីស្រមៃយ៉ាងខ្ជះខ្ជាយបំផុត។
ធ្វើការជាមួយយុវជន និងដើម្បីយុវជនគឺជាអាទិភាពចម្បងមួយក្នុងចំណោមបណ្ដាអាទិភាពធំៗរបស់ខ្ញុំ។ យុវជនជាកម្លាំងពោរពេញដោយអំណាចធ្វើឲ្យមានការផ្លាស់ប្ដូរ។ យុវជនជាភ្នាក់ងារដែលមានគំនិតច្នៃប្រឌិត គំនិតវាងវៃ និងចង់ដឹងចង់ឃើញអ្វីដែលថ្មី មិនថា នៅក្នុងទីសាធារណៈ មិនថានៅលើបណ្ដាញអ៊ីនធើណិត។ តាមរយៈតួនាទីយ៉ាងសំខាន់របស់យុវជន ក្នុងកិច្ចប្រឹងប្រែងដើម្បីទទួលសេរីភាព ប្រជាធិបតេយ្យ និងសមធម៌ ចំពោះការប្រើប្រាស់កម្លាំងយុវជនពិភពលោក ក្នុងការគាំទ្រសន្និសីទអង្គការសហប្រជាជាតិ Rio+20 ស្ដីពីការអភិវឌ្ឍមាននិរន្តរភាព យុវជននៅមិនទាន់បានបង្ហាញសមត្ថភាពនិងបំណងប្រាថ្នារបស់ខ្លួនអស់ពីកម្លាំងកាយដើម្បីកែប្រែប្រវត្តិសាស្ត្រ និងបញ្ឈប់បញ្ហាលំបាកនានាលើពិភពលោកនៅឡើយ។
យុវជនមិនមែនជាអ្នកដែលចេះតែទទួលផលដោយងាយៗនោះទេ ប៉ុន្តែយុវជនជាដៃគូប្រកបដោយសមភាព និងប្រសិទ្ធភាព។ បំណងប្រាថ្នារបស់យុវជនមិនមែនត្រឹមតែមានការងារធ្វើតែប៉ុណ្ណោះទេ។ យុវជនក៏ចង់មានសំឡេង ជាសំឡេងយ៉ាងពិតប្រាកដក្នុងការបង្កើតគោលនយោបាយនានាដែលមានឥទ្ធិពលលើអនាគតរបស់ខ្លួនដែរ។ យើងត្រូវការស្ដាប់យុវជន ហើយត្រូវឲ្យយុវជនចូលរួម។ យើងត្រូវការបង្កើតយន្តការរឹងមាំឲ្យបានកាន់តែច្រើនសម្រាប់ឲ្យយុវជនចូលរួម។ ឥឡូវនេះដល់ពេលយើងត្រូវបញ្ចូលសំឡេងយុវជនឲ្យកាន់តែមានន័យទៅក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចនៅគ្រប់លំដាប់ថ្នាក់។
នៅលើពិភពលោក មានការទទួលស្គាល់កាន់តែច្រើនឡើងៗចំពោះតម្រូវការក្នុងការពង្រឹងគោលនយោបាយ និងការវិនិយោគទុននានាដែលត្រូវឲ្យយុវជនចូលរួម។ នៅក្នុងទិវាយុវជនអន្តរជាតិនេះ ខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាលនានា វិស័យឯកជន អង្គការសង្គមស៊ីវិល និងនិស្សិតបញ្ញវន្តមេត្តាបើកឱកាសឲ្យយុវជនចូលរួម និងពង្រឹងភាពជាដៃគូជាមួយបណ្ដាអង្គការដែលដឹកនាំដោយយុវជន។ យុវជនអាចជាអ្នកកំណត់ថា តើយុគសម័យនេះបោះជំហានទៅមុខប្រកបដោយគ្រោះថ្នាក់បំផុត ឬធ្វើឲ្យមានការផ្លាស់ប្ដូរមុខមាត់កាន់តែល្អប្រសើរ។ យើងទាំងអស់គ្នាត្រូវគាំទ្រយុវជនក្នុងពិភពលោករបស់យើង ដើម្បីឲ្យយុវជនវិវឌ្ឍឈានទៅជាមនុស្សពេញវ័យដែលលើកកម្ពស់យុវជនជំនាន់ថ្មីឲ្យក្លាយជាអ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិត និងមានអំណាចកាន់តែខ្លាំង៕
បាន គីមូន (Ban Ki-moon) អានសារនេះជាភាសាអង់គ្លេស។

Friday, August 10, 2012
ជនអាហ្វហ្គានីស្ថានស្លៀកពាក់ឯកសណ្ឋានអាហ្វហ្គានីស្ថានសម្លាប់ទាហានអាមេរិក
កាប៊ុល-ស្ត្រីអ្នកនាំពាក្យកងទ័ពណាតូនៅប្រទេសអាហ្វហ្គានីស្ថានបាននិយាយថាជនអាហ្វហ្គានីស្ថានស្លៀកពាក់ឯកសណ្ឋានបានសម្លាប់ទាហានអាមេរិក៣នាក់នៅខេត្តហ៊ែលម៉ាននៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
ស្ត្រីអ្នកនាំពាក្យនោះបាននិយាយប្រាប់អ្នកយកព័ត៌មានរ៉យទ័រថាអ្វីដែលយើងដឹងគឺទាហានទាំង៣នាក់នោះត្រូវសម្លាប់ដោយជនអាហ្វហ្គានីស្ថានស្លៀកពាក់ឯកសណ្ឋានយោធា។ យើងនៅមិនទាន់អាចសន្និដ្ឋានបានទេនៅពេលនេះថា តើការបាញ់សម្លាប់នោះជាអំពើរបស់កងសន្តិសុខក្រហមឬពួកតាលីបានមន្ត្រីអាហ្វនីស្ថាននិយាយថាទាហានអាមេរិកទាំង៣នាក់នោះសុទ្ធតែសមាជិកកងទ័ពពិសេសហើយពួកគាត់ទាំង៣នាក់នោះត្រូវជនស្លៀកពាក់ឯកសណ្ឋានបាញ់ស្លាប់នៅពេលកំពុងប្រជុំនៅស្រុកសានហ្គីនកាលពីថ្ងៃព្រហស្បតិ៍។
អ្វីដែលហៅថាជាការបាញ់ប្រហារបៃតងលើខៀវដែលក្នុងការបាញ់ប្រហារនោះនគរបាលឬទាហានបែរចុងកាំភ្លើងរកគ្រូមកពីប្រទេសលោកខាងលិច បស្ចិមប្រទេសនោះបានបាត់ជំនឿទុកចិត្តយ៉ាងខ្លាំងរវាងទ័ពសម្ពន្ធមិត្តខណៈយុទ្ធជនណាតូត្រៀមខ្លួនផ្ទេរភារកិច្ចទៅកងកម្លាំងអាហ្វហ្គានីស្ថាននៅឆ្នាំ២០១៤។
យោងទៅតាមអង្គការណាតូបានឲ្យដឹងថាការបាញ់ប្រហារលើទាហានបរទេសបែបនេះមានចំនួន២៤ករណីហើយ ចាប់តាំងពីខែមករាដែលក្នុងការបាញ់ប្រហារនោះបណ្ដាលឲ្យទាហានសម្ពន្ធមិត្តស្លាប់ចំនួន២៨នាក់។ កាលពីឆ្នាំមុន មានការបាញ់ប្រហារបែបនេះចំនួន២១ករណីបណ្ដាលឲ្យទាហានសម្ពន្ធមិត្តស្លាប់ចំនួន៣៥នាក់។
ក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតទាហានអាមេរិកកាំង៣នាក់និងបុគ្គលិកផ្ដល់ជំនួយម្នាក់ត្រូវបាញ់សម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅខេត្តគុណាភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាត៕

Thursday, August 9, 2012
ប្រទេសអ៊ីរ៉ង់អំពាវនាវឲ្យមានកិច្ចចរចារវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង
ឡុងដ៍- នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក អាលី អាកបា សាឡេហ៊ី បានអំពាវនាវឲ្យមានកិច្ចចរចា“យ៉ាងម៉ត់ចត់និងល្អិតល្អន់”រវាងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង ដោយ លោក បានប្រកាសប្រាប់ថា មានតែវិធីចរចាផ្ទៃក្នុងនេះទេដែលអាចដោះស្រាយវិបត្តិស៊ីរីបាន។
លោកសាឡេហ៊ី បាន និយាយក្នុងពេលចាប់ផ្ដើមសន្និសីទមួយនៅទីក្រុងតេហេរ៉ង់ដើម្បីពិភាក្សាអំពីអំពើបះបោរនោះថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជឿជាក់ទាំងស្រុងថា មានតែវិធីចរចាយ៉ាងម៉ត់ចត់និងល្អិតល្អន់រវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងទេទើបអាចដោះស្រាយវិបត្តិនៅស៊ីរីដោយមានការគាំទ្រពីប្រជាជនស៊ីរី"។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍អ៊ីរ៉ង់ លោក សាឡេហ៊ី បាននិយាយថា ប្រទេសអ៊ីរ៉ង់សូម“ប្រឆាំងចំពោះការជ្រៀតជ្រែកពីសំណាក់បរទេសនិងយោធានៅស៊ីរី។ យើងសូមគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយវិបត្តិនេះ”៕

Subscribe to:
Posts (Atom)